現在、この言語ではこのステップは学習できませんので、次のステップに進んでください。

ទេវី សូមអរគុណ ដោយមកជូនដំណើរខ្ញុំ។

ចាស មិនអីទេ។

ខ្ញុំសូមអរគុណលោកតាណាកា ដោយបានជួយខ្ញុំ ក្នុងរយៈពេលមួយឆាំ្នកន្លងមកនេះ។

ទេវីបានជួយខ្ញុំច្រើនជាង។

បើអត់ទេវីទេ កម្មវិធីយើង មិនអាចមានដំណើរការបានទេ។

លោកនិយាយដូចនេះ ធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់។

បើមានឱកាសមកស្រុកខែ្មរម្តងទៀត សូមជូនដំណឹងឲ្យខ្ញុំដឹងផង។

បាទ បើមានឱកាស ខ្ញុំចង់មកធ្វើការជាមួយទេវីម្តងទៀត។

សូមអញ្ជើញឲ្យបានសុខសប្បាយតាមផ្លូវ។

បាទ អរគុណ។

ចំណែកទេវី ក៏សូមឲ្យបានសុខសប្បាយដែរ។ ជំរាបលា។

ជំរាបលា។