現在、この言語ではこのステップは学習できませんので、次のステップに進んでください。

ធីតា នៅក្នុងផែនទីនេះ ខេត្តរតនគីរីនៅត្រង់ណា?

ចាស ត្រង់នេះ។

ខ្ញុំឮថា នៅខេត្តរតនគីរីនេះ មានប្រជាជន ដែលមិនចេះនិយាយភាសាខែ្មរ ច្រើន។

ចាស មែនហើយ។

នៅទីនោះ មានប្រជាជន ដែលគេហៅថា ជនជាតិភាគតិច ដូចជាព្នងនិងគួយ ជាដើម។

ចុះសម្រាប់់ប្រជាជននោះ គេធ្វើកម្មវិធីអក្ខរកម្មយ៉ាងម៉េចដែរ?

ចាស ក្រសួងធ្វើសៀវភៅមេរៀនអក្ខរកម្ម ទាំងភាសាគេ និងភាសាខែ្មរ ដោយប្រើអក្សរខែ្មរតែមួយ។

សៀវភៅមេរៀននោះ មាននៅណា?

ចាស នៅការិយាល័យយើង ក៏មានដែរ។