東京外国語大学言語モジュール

現在、この言語ではこのステップは学習できませんので、次のステップに進んでください。
A
សូមអញ្ជើញ។
លោកអញ្ជើញមានការអី?
B
បាទ ខ្ញុំចង់បើកកុងធនាគារថ្មី។
A
សូមបំពេញបែបបទក្នុងក្រដាសនេះ។
B
សូមជួយប្រាប់របៀបបំពេញផង បានទេ?
A
ចាស សូមបំពេញអាស័យដ្ឋាន ឈ្មោះ លេខទូរស័ព្ទ ហើយចុះហត្ថលេខាផង។
B
យល់ហើយ។
A
សុំមើលអត្តសញ្ញាណប័ណ្ណបន្តិច។
B
ខ្ញុំមានតែលិខិតឆ្លងដែនទេ។
A
ចាស អត់អីទេ។
ប៉ាស្ព័រក៏បានដែរ។
  • 状況

  • 日本語

  • カンボジア語

  • 語彙