東京外国語大学言語モジュール

現在、この言語ではこのステップは学習できませんので、次のステップに進んでください。
A
សូមអរគុណនាង ដោយអញ្ជើញដាក់ពាក្យសុំចូលធ្វើការក្នុងអង្គការយើង។
សូមសួរបន្តិច បានទេ?
B
ចាស បាន។
A
នាងដែលធ្វើការនៅអង្គការមនុស្សធម៌ណាមួយទេ?
B
ចាសទេ មិនដែលទេ។
A
តាមប្រវត្តិរូបរបស់នាង នាងបានទៅរៀនប្រទេសជប៉ុន មែនទេ?
B
ចាស ខ្ញុំរៀននៅតូក្យូមួយឆាំ្ន។
A
ហេតុអ្វី នាងសម្រេចចិត្តទៅរៀនប្រទេសជប៉ុន?
B
ចាស ពីព្រោះឪពុកខ្ញុំធា្លប់ធ្វើការជាមួយជនជាតិជប៉ុន ហើយគាត់និយាយសរសើរពីជប៉ុនច្រើន។
  • 状況

  • 日本語

  • カンボジア語

  • 語彙