東京外国語大学言語モジュール

A
លោកសំណាង សូមជួយយកសំបុត្រនេះទៅប៉ុស្តិ៍ផង។
ソムナーンさん、この手紙を郵便局まで出しに行ってくれませんか。
B
បាទ បើការងារចេញទៅក្រៅ ខ្ញុំគិតថា លោកភិរម្យចង់ទៅជាង។
外回りなら、ピロムさんが行きたがると思いますよ。
A
អញ្ចឹង សូមជួយវាយឯកសារនេះ បានទេ?
では、この書類を、タイプしてくれませんか。
B
បាទ បើការងារវាយកុំព្យូទ័រ លោកវុធី ប្រាកដជាចូលចិត្តធ្វើ។
タイプなら、ヴティーさんが喜んでやってくれるでしょう。
A
អញ្ចឹង សូមជួយយកឯកសារនេះទៅជូនលោកប្រធានចុះហត្ថលេខា បានទេ?
では、この書類に所長のサインをもらってきてくれませんか。
B
លោកប្រធាន គាត់មិនចូលចិត្តឃើញមុខខ្ញុំទេ មើលទៅ។
所長は、僕に会いたがらないんです。
A
អញ្ចឹង លោកសំណាង ពេញចិត្តការងារបែបណា?
ソムナーンさんは、一体、どんな仕事ならやる気があるんですか。
B
បាទ ខ្ញុំពេញចិត្តអង្គុយធ្វើព្រងើយ។
座ってぼんやりしていることです。

場所: 仕事

状況: テビーがソムナーンに好きな仕事について尋ねる