LANG HOME

場所についてたずねる

Back
  • ធីតា នៅក្នុងផែនទីនេះ ខេត្តរតនគីរីនៅត្រង់ណា?
  • ចាស ត្រង់នេះ។
  • ខ្ញុំឮថា នៅខេត្តរតនគីរីនេះ មានប្រជាជន ដែលមិនចេះនិយាយភាសាខែ្មរ ច្រើន។
  • ចាស មែនហើយ។
  • នៅទីនោះ មានប្រជាជន ដែលគេហៅថា ជនជាតិភាគតិច ដូចជាព្នងនិងគួយ ជាដើម។
  • ចុះសម្រាប់់ប្រជាជននោះ គេធ្វើកម្មវិធីអក្ខរកម្មយ៉ាងម៉េចដែរ?
  • ចាស ក្រសួងធ្វើសៀវភៅមេរៀនអក្ខរកម្ម ទាំងភាសាគេ និងភាសាខែ្មរ ដោយប្រើអក្សរខែ្មរតែមួយ។
  • សៀវភៅមេរៀននោះ មាននៅណា?
  • ចាស នៅការិយាល័យយើង ក៏មានដែរ។

© 東京外国語大学