LANG HOME

さよならを言う

Back
  • ទេវី សូមអរគុណ ដោយមកជូនដំណើរខ្ញុំ។
  • ចាស មិនអីទេ។
  • ខ្ញុំសូមអរគុណលោកតាណាកា ដោយបានជួយខ្ញុំ ក្នុងរយៈពេលមួយឆាំ្នកន្លងមកនេះ។
  • ទេវីបានជួយខ្ញុំច្រើនជាង។
  • បើអត់ទេវីទេ កម្មវិធីយើង មិនអាចមានដំណើរការបានទេ។
  • លោកនិយាយដូចនេះ ធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់។
  • បើមានឱកាសមកស្រុកខែ្មរម្តងទៀត សូមជូនដំណឹងឲ្យខ្ញុំដឹងផង។
  • បាទ បើមានឱកាស ខ្ញុំចង់មកធ្វើការជាមួយទេវីម្តងទៀត។
  • សូមអញ្ជើញឲ្យបានសុខសប្បាយតាមផ្លូវ។
  • បាទ អរគុណ។
  • ចំណែកទេវី ក៏សូមឲ្យបានសុខសប្បាយដែរ។ ជំរាបលា។
  • ជំរាបលា។

© 東京外国語大学